នាយពាក់មី ៖ ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ

ភ្នំពេញ: តារាកំប្លែង លោក ពាក់មី បានសរសេរនៅលើហ្វេសបុករបស់ខ្លួននៅថ្ងៃនេះថា ប្រពន្ធរបស់លោកសង្គ្រោះបន្ទាន់នៅបន្ទប់ICU ២ថ្ងៃហើយ  បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរនៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែងនៅរាជធានីភ្នំពេញ

យោងតាមផេកហ្វេសប៊ុករបស់លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានបង្ហោះសារនៅថ្ងៃទី៤ សីហា ២០២៣ ដែលមានខ្លឹមសារយ៉ាងដូច្នេះ៖
ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU 2ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភស្ស មួយកន្លែងនៅរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី2 ម៉ោង1រសៀល៕