កណ្តាល៖ តាមការស្នើសុំផ្តល់ដីសម្បទានក្នុងភូមិសាស្ត្រស្រុកស្អា រដ្ឋបាលខេត្តកណ្តាល ត្រៀមដី៤ទៅ៦ ហិកតា ក្បែរប្រភពទឹកទន្លេបាសាក់ ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់សាងសង់រោងចក្រផលិតទឹកស្អាត។
តាមរយៈសំណើនេះ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី ២៨ ខែកក្កដា បានបើកកិច្ចប្រជុំប្រជុំលទ្ធភាពក្នុងការផ្តល់ជូន។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាស្រុកស្អាង និងមន្ត្រីពាក់ព័ន្ធ។
សូមបញ្ចាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនេះ ធ្វើឡើងដើម្បីធានាបានសន្តិសុខទឹកស្អាត ប្រកបដោយបរិមាណ និងគុណភាព ក្នុងតំបន់នៅភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ប្រកបដោយចីរភាពក្នុងថ្ងៃអនាគត៕