យុវជនជនជាតិម្នាក់យកកាំភ្លើងបា..ញ់សម្លា..ប់ខ្លួននៅដីចម្ការមួយកន្លែង ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ យុវជនជនជាតិចិនម្នាក់បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនក្នុងឡាននៅដីចម្ការមួយកន្លែង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨:១៥នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចដីចំការមួយកន្លែងនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ YEH BO JHENG ភេទប្រុស កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០១ ដែលបច្ចុប្បន្នស្នាក់នៅសណ្ឋាគារត្រានីការភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង០២:៣០នាទីជនរងគ្រោះបានទៅផឹកស៊ីនៅហាងបេនសរ័ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត៣ ក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញលុះដល់ម៉ោង០៦:០៧នាទីជនរងគ្រោះបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់ លុះដល់ម៉ោង៨ថ្ងៃដដែលក៏ប្រទះឃើញជនរងគ្រោះបាញ់សំលាប់ខ្លួនស្លាប់ក្នុងរថយន្ត ដែលស្ថិតនៅដីចំការមួយកន្លែងនៅ ស្រុកស្អាងខេត្តកណ្ដាល។

បើតាមការពិនិត្យ សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងដោយគ្រាប់កាំភ្លើងធ្វើ អត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន និងប្រមូលវត្ថុតាងមួយចំនួនដូចជា ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។

បច្ចុប្បន្ន សាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕