សកលវិទ្យាល័យវេជ្ជសាស្ត្ររបស់កូរ៉េមួយគ្រោងចាយថវិកា ៣៧ លានដុល្លារបើកមន្ទីរពេទ្យចល័តមិនយកកម្រៃ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ សាកលវិទ្យាល័យវេជ្ជសាស្ត្ររបស់កូរ៉េមួយឈ្មោះថា University College of Medicine គ្រោងចំណាយវិកាប្រមាណ ៣៧ លានដុល្លារអាមេរិកក្នុងគោលបំណង បើកមន្ទីរពេទ្យចល័ត ដើម្បីពិនិត្យ ព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនយកកម្រៃ។ នេះបើតាម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាង នៅក្នុងជំនួបជាមួយក្រុមការងាររបស់ សាកលវិទ្យាល័យ University College of Medicine នៅថ្ងៃទី ២៧ ខែកក្កកានេះ បានថ្លែងអំណរគុណចំពោះចំពោះក្រុមការងារបស់សាកលវិទ្យាល័យរបស់កូរ៉េមួយនេះ ដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅរបស់ខ្លួន។

University College of Medicine គឺជាសាកលវិទ្យាល័យវេជ្ជសាស្ត្ររបស់ កូរ៉េ ដែល មានទីតាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងជាសាកលវិទ្យាលដែលមានវ័យចំណាស់ជាងគេមួយនៅក្នុងប្រទេសមួយនេះ និងត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យលំដាប់កំពូលមួយរបស់ប្រទេស។

នៅឆ្នាំ 2021 សាកលវិទ្យាល័យវេជ្ជសាស្ត្រកូរ៉េមួយនេះ ត្រូវបានចាត់ថ្នាក់ជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យកំពូលទាំង 100 នៅលើពិភពលោក ដោយទស្សនាវដ្តី Newsweek៕