ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដែលត្រៀមធ្វើជានាយករដ្ឋមន្ត្រីកម្ពុជានៅប៉ុន្មានជាង ៣ សប្តាហ៍ខាងមុខនេះ បន្ទាប់ពី សម្តេច សម្តេច ហ៊ុន សែន ដែលជាឪពុក បានប្តេជ្ញាអនុវត្តតាមបណ្តាំរបស់សម្តេច ហ៊ុន សែន អោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៧ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត បានសរសេរថា “បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ”។
ក្រោយប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្តល់ជូនទៅលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេន និងជា កូនប្រុសច្បង សម្តេច ហ៊ុន សែន បានផ្តាំថា “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។”
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ម្សិលមិញនេះ ។
សម្ដេច ថ្លែងថា “ខ្ញុំព្រះករុណាប្រកាសមុនដើម្បីចៀសវាងការធ្វើអត្ថាធិប្បាយពាសវាលពាសកាលពីកាសែត បរទេសឬពីអ្នកមជ្ឈដ្ឋានប្រឆាំងនានាដែលរហូតទៅដល់ថាតើលោក ហ៊ុន ម៉ាណែ តអាចធ្វើនាយករដ្ឋមន្ត្រីទេបានធ្វើនាយករដ្ឋ មន្ត្រីទេខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯងឱ្យច្បាស់ ហ៊ុន ម៉ាណែត នឹងចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី ២២ ខែ សីហាឆ្នាំ២០២៣ ខាងមុខ”៕