ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ មូល រតន: ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។
នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែកក្កដានេះ ឱ្យដឹងថា បន្ទាប់ពីការសាកសួរជនសង្ស័យ បានសារភាពពីការប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែនចាប់តាំងពីឆ្នាំ២០២១ មក បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរ ក្នុងគោលបំណងឆបោកប្រាក់។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕