ភ្នំពេញ៖ ក្រោមការជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ពីស្ថាបនិកអង្គការមូនិធិកុមារកម្ពុជា (CCF) លោក Scott Neeson ក្មេងស្រី ឈ្មោះ លៀង ដែលរស់នៅតំបន់គំនរសំរាមតំបន់ស្ទឹងមានជ័យបានមាន ឱកាសទៅបន្តសិក្សាបរិញ្ញាបត្រនៅក្នុងប្រទេសអូស្ត្រាលី លើជំនាញទំនាក់ទំនងអន្តរជាតិ។
លោក Scott Neeson បានរៀបរាប់ថា “ក្មេងតូចដែលលោក គិតថាអាចធ្វើបាន ហើយនាងពិតជាធ្វើបាន។ នាងឈ្មោះលៀង។ក្មេងស្រីតូចនេះស្ថិតក្នុងចំណោមសិស្សដំបូងដែលបានចូលរៀននៅសាលាមត្តេយ្យរបស់យើងដែលជាកម្មវិធីទើបតែត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009។ ពេលនោះនាងនៅតូចណាស់ បើប្រៀបធៀបនឹងក្មេងដទៃទៀត អាយុស្របាលនាង ហើយនាងជាក្មេងម្នាក់ក្នុងចំណោមក្មេងតូចៗដែលគួរអោយស្រលាញ់”។
លោកបន្តថា “ការរស់នៅធំធាត់ របស់នាង មានការលំបាក បើទោះបីជាធៀប និងអ្នកដទៃ នៅស្ទឹងមានជ័យ នៅពេលនោះក៏ដោយ។ ប៉ុន្តែ លៀង ជា កុមារី ដែលមានការតាំងចិត្តខ្ពស់ម្នាក់ដែល នាងកម្រខកខាន ការសិក្សារសូម្បី មួយថ្ងៃ។ យើងមានពេលវេលា ដ៏អស្ចារ្យមួយចំនួន ជាមួយគ្នា ដូចដែល រូបថត នៅទីនេះ បង្ហាញ។ Heather Graham បានឧបត្ថម្ភនាង មកលេងនាងជាញឹកញាប់ ហើយនៅតែមានទំនាក់ទំនងគ្នា”។
លោកបន្ថែមថា “ នៅថ្ងៃដំបូងនៃ ការចូលសាលា រដ្ឋរបស់នាង ខ្ញុំបានទៅ មជ្ឈមណ្ឌល សហគមន៍ របស់យើង ហើយមើលនាងចូលរៀន។ នាងស្លៀក ឯកសណ្ឋាន ស្អាត ហើយ រំភើបចិត្តខ្លាំងណាស់ ដែលនាង បានឈានដល់ចំណុចនេះ។ ខ្ញុំសប្បាយចិត្ត និង មោទនភាពចំពោះ នាងខ្លាំងណាស់ហើយ ខ្ញុំមាន អារម្មណ៍ ក្តុកក្តួល។ ខ្ញុំបានថតរូបនាង ហើយវាជារូបមួយដែលខ្ញុំចូលចិត្ត ដដែល។ ខ្ញុំបានភ្ជាប់វានៅខាងក្រោម”។
លោករៀបរាប់ទាំងក្តុកក្តួលថា “ ១៤ឆ្នាំបានកន្លងផុតទៅតាំងពីពេលនោះមក ហើយថ្ងៃអង្គារនេះ ខ្ញុំនឹងនិយាយលានាងពេលនាងត្រូវធ្វើដំណើរទៅប្រទេសអូស្ត្រាលី។ លៀង បានទទួលអាហារូបករណ៍ពេញលេញជាដំបូងនៅមហាវិទ្យាល័យ Trinity College បន្ទាប់មកបន្តចូលសាកលវិទ្យាល័យ Melbourne ដ៏ល្បីល្បាញ ដែលនាងនឹងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ”។
លោកបន្ថែមថា “នៅថ្ងៃអង្គារនេះ ខ្ញុំប្រហែលជាមានអារម្មណ៍រំជួលចិត្តម្តងទៀត ដោយមោទនភាព ការស្ងើចសរសើរ និងសោកសៅបន្តិច ដែលនាងនឹងចាកចេញទៅ 4 ឆ្នាំ ឬច្រើនជាងនេះ។ នេះហាក់បីដូចជារឿង ជោគជ័យ ដ៏ពិសេសមួយ របស់កម្ពុជា ដែលក្មេងៗ ជាច្រើន ក្នុងប្រទេសមាន ទ្រព្យ ធន អាច រៀន សូត្រ បាន”៕