ហួសចិត្ត ឃើញគ្រួសារគេកំពុងធ្វើបុណ្យសព ស្រាប់តែបុរសពីរនាក់ចូលលួចទ្រព្យសម្បត្តិ ត្រូវជាប់ខ្នោះ

បាត់ដំបង៖ គ្រួសារសពកំពុងកើតទុក្ខ ជនសង្ស័យពីរនាក់បាន លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ ក្នុងបទល្មើសជាក់ស្តែងនៅក្នុងមូលដ្ឋាន ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

របាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី ៧ ខែកក្កដានេះ ឱ្យដឹងថា ជនសង័្ស យទាំង០២នាក់នោះរួមមាន៖
១-ឈ្មោះ ឆាយ ឈួ ភេទប្រុសអាយុ ៤៣ឆ្នាំ មានទី លំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ និង ២-ឈ្មោះ ផល សុភ័ក្រ ភេភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង។

របាយការណ៍ដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បាន ដកហូតបាន៖ ទូរស័ព្ទដៃចំនួន០៣គ្រឿង នាឡិកាដៃខូច០១ខ្សែ ជញ្ជៀនប្លាទីន០២វង់ ក្រវិលប្លាទីន០១គួរ និង ម៉ូតូម៉ាក HONDA CLICK ក្រហម០១គ្រឿង។

សូមជម្រាបជូនថា នាវេលាម៉ោង០៣និង៣០នាទីរំលងអាធ្រាត្រយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួន០៣នាក់ ខណៈជនរងគ្រោះកំពុងកេីតទុក្ខនាពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ភ្លាមៗជនរងគ្រោះផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរ បាលមូលដ្ឋាន ហេីយផ្តេីមធ្វេីការបង្រ្កាបឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ខាងលេី ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ បាលស្រុកបាណន់ និងកំពុងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិត្រូវប្រគល់ជូនម្ចាស់វិញ៕