ចុងខែមិថុនា និងដើមខែកក្កដា ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។ ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣។

របាយការណ៍នេះបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់ ខេត្តបាត់ដំបង ៤២,៤៧៣នាក់ ខេត្តសៀមរាប ៣១,៦៣៤នាក់ រាជធានីភ្នំពេញ ៣១,៤២៤នាក់ ខេត្តកំពត ២៨,៨៥១នាក់ ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់ និង ខេត្តកែប ១២,៣២៦នាក់។

បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ សរុបរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២៕