កំពង់ស្ពឺ៖ ពីមួយថ្ងៃទៅ មួយថ្ងៃ កាន់តែប្លែកឡើងៗ ជាក់ស្តែងក្រុមក្មេងស្ទាវនៅខេត្តកំពង់ស្ពឺមួយក្រុម បានទៅគំរាមកំហែងអ្នកលក់ការ៉េមតាមរថយន្ដតាមភូមិ យកលុយអស់ ៧ ម៉ឺនរៀល។ ក្រោយមក អ្នកលក់ការ៉េមដែលជាជនរងគ្រោះរូបនេះ បានដាក់ពាក្យប្ដឹងអោយសមត្ថកិច្ចជួយអន្ដរាគមន៍ បង្រ្កាប ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺនៅថ្ងៃទី២៥ ខែមិថុនានេះ ឱ្យដឹងថា នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឈ្មោះ ស្រ៊ុន រាជ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបើករថយន្ត ១គ្រឿង ម៉ាកកាំម៉ារី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឆ-6267 .ភព2 (រថយន្តកែច្នៃ) មុខរបរ លក់ការ៉េមតាមភូមិ ជាក់ស្ដែង ពេលមកដល់ចំណុចខាងលិចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានក្រុមក្មេងស្ទាវចំនួន ២នាក់ បានដើរចេញពីក្នុងព្រៃខាងកើតផ្លូវ ហើយហៅរូបគេ អោយឈប់រថយន្តទិញការ៉េម រួចបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោ គំរាមយ កប្រាក់បានចំនួន ៧០,០០០៛ (ប្រាំពីរម៉ឺនរៀល) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាករីតមី ពណ៌ប្រផេះ មានលេ ខទូរស័ព្ទ 088 4547 654 ពេលធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានគេចខ្លួន។
របាយការណ៍ដដែលបន្តថា នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២២៣ វេលាម៉ោង៨.៣០នាទីជំនាញ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ឈ្មោះ សុត សៅរីន ប្រុស១៩ឆ្នាំ ភូ មិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្រោយឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពគំរាមយក ប្រាក់៧០,០០០៛នឹងទូរសព្ទ័ដៃ១គ្រឿងជាមួយឈ្មោះ សៀង xxx ហៅចយ ភេទប្រុស នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងង់ស្ពឺ ។ ចំពោះ លុយ ទូរស័ព្ទរបស់ជនរងគ្រោះ និងកាំបិ តប៉័ងតោ ឈ្មោះ ចយ ជាអ្នកយក និងគេចខ្លួនបាត់។ ករណីនេះ ជំនាញបន្តសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕