តាកែវ៖ សមត្ថកិច្ចស្រុកត្រាំកក់ ឃាត់ខ្លួនកូនចង្រៃ និងអកត្តញូ មួយរូប ឈ្មោះ មុត វន្នី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ក្រោយបានធ្វើសកម្មភាពដាល់ នឹងវាយទៅលើឪពុក ម្ដាយរបស់ខ្លួនឱ្យ បាក់ធ្មេញ និងរងរបួសធ្ងន់ ព្រោះតែផឹកស្រាស្រវឹងជោគជាំ។
របាយការណ៍របស់សមត្ថកិច្ចស្រុកត្រាំកក់ឱ្យដឹងថា ជនសង្ស័យខាងលើបាន វាយម្តាយរបស់ខ្លួនមាន ឈ្មោះ កុល ធឿន អាយុ ៦១ឆ្នាំ បានបាក់ធ្មេញមុខចំនួន៣ និងដាល់ទៅលើឪពុកឈ្មោះ ពោ ឡែន អាយុ ៦០ឆ្នាំ ដែលកំពុងមានជំងឺលើសឈាមបណ្ដាលឲ្យរងរបួសហូរឈាមពេញផ្ទៃមុខ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣:២១នាទី បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុនាំឲ្យកើតមានហឹង្សានេះ គឺបណ្តាលមកពីជនសង្ស័យផឹកស្រាស្រវឹង (ជាអ្នកញៀនស្រា)។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងសាកសួរនឹងបញ្ជូនទៅចាត់ការតាមនីតិវិធី៕