ភ្នំពេញ៖ ករណីឆក់កាបូបស្ពាយពីបុរសរងគ្រោះ (ជាជនជាតិចិន) នៅចំនុចមុខផ្ទះលេខ៣៣EO ផ្លូវលេខ១៧៨ ក្នុងសង្កាត់ផ្សារជ័យជំនះ ខណ្ឌដូនពេញ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហេីយ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅយប់ថ្ងៃទី១៥ ខែមិថុនានេះឱ្យដឹងថា ជននេះជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ប្រភពដដែលនេះបន្តថាប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ននិងចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លលោក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដដែលមានលោកញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក ប៊ុត សុីម៉េង បានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២២៖១៥នាទី ក៏ប្រទះឃេីញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងនៅបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រកធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិគេតាមផ្លូវសាធារណៈ។
ភ្លាមនោះកម្លាំងជំនាញការិយាល័យ បានធ្វេីការឃាត់ប៉ុន្តែជនសង្ស័យជិះរត់គេចនឹងយកដំបងវាយមកលេីកម្លាំងជំនាញ រហូតដល់ចំណុចមុខបុរីពិភពថ្មី៣ ផ្លូវជាតិលេខ៣ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ជនសង្ស័យបានដួលក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាន មានឈ្មោះ ណាត ប៊ុនណាក់ ហៅណេត អាយុ១៧ឆ្នាំ។
សំភារះដកហូតរួមមាន ម៉ូតូម៉ាក HONDA-CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HW-2128។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី កម្លាំងជំនាញបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕