អាណិតណាស់ ! បុរសម្នាក់ខ្យល់-គស្លាប់ចោលប្រពន្ធកូន ព្រោះខិតខំស៊ីឈ្នួលធ្វើស្រែឱ្យគេទាំងខ្លួនឈឺ

តាកែវ៖ បុរសម្នាក់រស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានខ្យល់-គ ស្លាប់ភ្លាមៗ ព្រោះតែខិតខំស៊ីឈ្នួលធ្វើស្រែ ឱ្យគេដើម្បីស្វែងរកកំរៃ ចិញ្ចឹមគ្រួសារទាំងខ្លួនកំពុងមានជំងឺ។

គណនីហ្វេសបុកមួយឈ្មោះ «ឈាង ឆវិន » បានបង្ហោះនៅលើបណ្តាញសង្គមនៅល្ងាចយប់ថ្ងៃទី៣០ ខែឧសភានេះ ថា ដើម្បីតែជីវភាព ទៅស៊ីឈ្នួលធ្វើស្រែអោយគេខំធ្វើទាំងឈឺ ទាំងជា មិនហ៊ានសំរាក តែឥឡូវពូមកខ្យល់គ ដេកស្លាប់កណ្តាលវាស្រែ បែបនេះ តើបានអ្នកណាជួយមើលកូនប្រពន្ធពូកូនពូ ៣នាក់ក្នុងបន្ទក់ ពួកវានៅតូចៗណាស់ពូ ពូទៅលឿនពេកហើយ សូម្បីតែខ្ញុំក៏ទទួលយកមិនបានផង ចុះទុំរាំប្រពន្ធកូនពូវិញ»។

នៅក្រោយការបង្ហោះ អ្នកលេងបណ្តាញសង្គម បានចែករំលែក និង ចូលទៅខំមិនចូលរួមរំលែកទុក្ខ និិង អាណិតអាសូរដល់បុរសម្នាក់នេះ ។ គណីមួយមួយទៀត ឈ្មោះ «អី ថន» បានចូលទៅខំមិន ថា បើអាណិតគាត់ត្រូវជួយគាត់ពេលដែលគាត់នៅមានជីវិតមិនមែនប្រើពាក្យអាណិតពេលដែលគាត់អស់ជីវិតនោះទេបានហើយ៕