អ្នកលេងបណ្តាញសង្គមស្នើអាជ្ញាធរស្រុកស្រីសន្ធរចាត់វិធានការលើអ្នកទុកដាក់កាកសំណល់វេជ្ជាសាស្ត្រ មិនបានត្រឹមត្រូវ

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសបុក ស្នើអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាត់វិធានការលើអ្នកចោលសំរាម និងអ្នកទុកដាក់កាកសំណល់វេជ្ជាសាស្ត្រ មិនបានត្រឹមត្រូវ នៅក្នុងប្រឡាយទឹកដែលធ្វើ ឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាព និង សោភណភាពសង្គម ។

អ្នកលេងបណ្តាញសង្គម ហ្វេសបុក ឈ្មោះ Khuon Sopheak បានសរសេរថា «កាកសំណល់វេជ្ជាសាស្ត្រ មិនអាចបោះចោលបែបនេះ បានទេ ព្រោះវានឹងបង្កគ្រោះថ្នាក់បំផុតដល់សុខភាព សាធារណៈ»។

លោកស្នើទ អស់លោកដែលពាក់ព័ន្ធ ពិសេស ប្រធានមន្ទីរ ខេត្តកំពង់ចាម ប្រការិយាល័យស្រុកស្រីសន្ធរ សូមជួយមានវិធានការផងទាន។ សម័យនេះហើយ ហតុអ៊ី នៅមានអ្នកធ្វើដូច្នេះទៀត។

អ្នកលេងហ្វេសបុកមួយទៀតឈ្មោះ Sem Sovann បានសរសេរបន្ថែមថា«ផ្ញើរអោយលោកគ្រូ ប្រធាន OD ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម ជួយចុះត្រួតពិនិត្យ អាសអាភាសណាស់ ហើយគួរតែចុះអប់រំនិងផាកពិន័យតាមច្បាប់!»។

គណនីហ្វេសបុកមួយទៀត ឈ្មោះ Vannak Munyvan បានសរសេរស្នើថា «សូមមេត្តាជួយថែរក្សាប្រឡាយទឹកទាំងអស់គ្នា »៕