ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែក តំបន់មាត់សមុទ្រវិញ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ផងដែរ ដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ៕