បក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្ដងទៀត

ភ្នំពេញ: គណបក្សភ្លើហទៀនបានប្រកាសពីការប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងសន្តិវិធី ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា ពិសេសច្បាប់ស្ដីពីគណបក្សនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្ស បញ្ជាក់ជំហររបស់ខ្លួនជាថ្មីម្ដងទៀត ជូនសាធារណជន នៅថ្ងៃទី២២ ខែឧសភានេះ។

ជាមួយគ្នានេះដែរ គណបក្ស ភ្លើងទៀន មានឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បើទោះបីជានៅដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបដិសេធក៏ដោយ ក៏គណបក្ស ភ្លើងទៀន នៅបន្តនីតិវិធីស្របច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ភ្លាមៗ សម្តេច ហ៊ុន សែន បានប្រកាសទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ ខែឧសភា ២០២៣ដូចមានភ្ជាប់មកជាមួយនេះ។

សម្តេចបញ្ជាក់ថាសម្តេចក៍មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរបើទោះជាសម្តេចដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ពេលនេះនៅសល់តែរឿងបុគ្គលជា ប៉ូចមួយប៉ុណ្ណោះ៕