ផឹកស្រាបៀរវាយប្រជាការពារឱ្យរងរបួស ត្រូវបានឃាត់ខ្លួនជនបង្ករ ២ នាក់

កពង់ស្ពឺ: ករណីហឹង្សាដោយចេតនា បានវាយលើប្រជាការពារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង១៥ នាទី ស្ថិតនៅភូមិចាម ឃុំវាល ស្រុកគងពិសី បង្ករឡើងដោយជនសង្ស័យ ២ នាក់បងប្អូនបង្កើត ឈ្មោះ សែត វ៉ាន់ថន ភេទ ប្រុស អាយុ ២៨ ឆ្នាំ និង ឈ្មោះ សែត ប៊ុនធីម ភេទប្រុស អាយុ៣២ឆ្នាំ ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យដឹងថា ឈ្មោះ គាំថុល ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូ មិឈើទាលជុំ ឃុំវាល ស្រុកគងពិសី (ជាប្រជាការពារភូមិ) របួសបែកចុងចិញ្ចើមខាងឆ្វេង និងរបួសខ្មងដៃខាងឆ្វេង និង ឈ្មោះ ស៊ុច សំអឿន ភេទប្រុស អាយុ៤០ឆ្នាំ(ជាប្រជាការពារភូមិ) បណ្តាលអោយរងរបួសពកថ្ងាស ដួលអុកគូថ។

ប្រភពដដែលបន្តថា មុនកើតហេតុឈ្មោះ សែត ប៊ុនធីម បានសុំលុយម្តាយខ្លួនទិញស្រាបៀរផឹកនៅផ្ទះឈ្មោះ នូ វិរៈ ប្រុស អាយុ ២៦ឆ្នាំ (ផ្ទះជាប់គ្នា ) ពេលនោះក៏បានឈ្លោះប្រកែកគ្នា ជាមួយម្តាយ ហើយឈ្មោះ នូ វិរៈ ក៏បាន ដេញឈ្មោះ សែត ប៊ុនធីម ចេញពីផ្ទះរបស់ខ្លួន សែត ប៊ុនធីម បានយកកំប៉ុងស្រាបៀរគប់លើឈ្មោះ នូ វិរៈ និងប្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលវាល។

ប្រភពដដែលនេះបន្ថែមថា ហើយប៉ុស្តិបានអោយប្រជាការពារចេញទៅមុនពេលប្រជាការពារទាំងពីរខាងលើទៅដល់ក៏ឃើញ ឈ្មោះ សែត ប៊ុនធីម កាន់ដំបងឈើស្រែកជេរដៀល ដូច្នេះប្រជាការពារបាននិយាយណែនាំ បន្ទាប់មកឈ្មោះ សែត វ៉ាន់ថន បានមកចាប់អោបប្រជាការពារជាប់ពីក្រោយ ហើយឈ្មោះ សែត បុ៑នធីម បានយកដំបងឈើវាយប៉ុងអោយចំក្បាលតែចៃដន្យគេចចំថ្ងាស់ បណ្តាលអោយដួលនឹងដី ហើយឈ្មោះ សែត វ៉ាន់ថន បានកាន់កូនកាំបិត ជាប់នឹងដៃ បម្រុងធ្វើសកម្មភាពបន្ដ ភ្លាមនោះប្រជាការពារឈ្មោះ គាំ ថុល បានទៅជួយឃាត់ក៏ត្រូវបានឈ្មោះ សែត បុ៑នធីម យកដំបងវាយលើឈ្មោះ គាំ ថុល បណ្តាលអោយរងរបួសក្បាលនិងដៃជាទម្ងន់ ។

បច្ចុប្បន្នកំលាំងនគរបាលបានចុះអន្ដរាគមន៍សហការឃាត់ខ្លួនជនសង្ស័យទាំងពីរយកមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរនិងបំពេញនីតិវិធី កសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕