បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញមុខ បំភ្លឺករណីផ្សព្វផ្សាយបាត់កូនកាលពីថ្ងៃទី ១៩ ខែ ឧសភាឆ្នាំ២០២៣ ដោយគណនីហ្វេស ប៊ុកឈ្មោះ Ly paoher បានសរសេរ ខ្លឹមសារថា គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង វេលាម៉ោង៥ល្ងាច ដោយភ្ជាប់នូវរូបភាពក្មេងប្រុសនិងលេខទូរស័ព្ទគាត់ទៀតផង។
នគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ ឱ្យដឹងថា នៅពេលទទួលបានព័ត៌មាននេះលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បានចាត់វិធានការពិនិត្យស្រាវជ្រាវលើទិដ្ឋភាពជាក់ស្តែងជុំវិញការលើឡើងរបស់ ម្ចាស់គណនីខាងលើ។
នគរបាលបន្តថា នាប៉ុន្មានម៉ោងមុននេះគឺថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៣ តាមរយៈលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងម្ចាស់គណនីខាងលេីបានផ្តល់ព័ត៌មានត្រឡប់មកសមត្ថកិច្ចនិងសរសេរបង្ហោះក្នុងកណនីហ្វេសប៊ុករបស់ខ្លួនថា កូនគាត់ត្រូវបានម្តាយបង្កេីតជាអ្នកយកទៅ ខណៈដែលគាត់ និងភរិយាជាម្តាយរបស់ក្មេងនេះមានទំនាស់ជាមួយគ្នានាពេលកន្លងមក មិនមែនជាករណីផ្សេងលើសពីនេះទេ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអំពាវនាវដល់ សាធារណជន អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តការបំផុសចែកចាយករណីមួយនេះក្នុងហេតុផលផ្សេងពីអង្គហេតុខាងលើ និងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ច ដោយភាតរភាព ៕