តាកែវ៖ ភ្លៀងមួយមេលាយឡំ និងផ្គររន្ទះ បណ្តាលឱ្យមានគ្រោះធម្មជាតិរន្ទះបាញ់សម្លាប់មនុស្ស ២ នាក់នៅស្រុកបាទី ខេត្តតាកែវ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦.១០នាទី។
របាយការណ៍របស់សមត្ថកិច្ចស្រុកបាទី ឱ្យដឹងថា ជនរងគ្រោះប់ចំនួន ០២នាក់រួមមាន ៖
១.ជនរងគ្រោះឈ្មោះ លឹម សុខហេង ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មូលហេតុទៅច្រូតស្មៅគោខាងត្បូងភូមិទើបបណ្ដាលឲ្យរន្ទះបាញ់ស្លាប់។
២.ជនរងគ្រោះឈ្មោះ ញ៉ែម ភឿង ភេទប្រុស អាយុ ៥៧ ឆ្នាំ នៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មូលហេតុចេញទៅមើលស្រែទើបបណ្តាលដែលឲ្យរន្ទះបាញ់ស្លាប់៕