សម្តេច ហ៊ុន សែន ជួយយុវនារីស្ម័គ្រចិត្តជួយការងារស៊ីហ្គេម៣ពាន់ដុល្លារទិញម៉ូតូថ្មី

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់យុវនារីស្ម័គ្រចិត្តជួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលបានបាត់ម៉ូតូក្នុងគ្រាបំពេញការងារជាអ្នកស្ម័គ្រចិត្តចំនួន៣ពាន់ដុល្លារសម្រាប់ទិញម៉ូតូថ្មី។

យុវនារីស្ម័គ្រចិត្ត ឈ្មោះ ផុន រ៉ាសុីបានបាត់ម៉ូតូកាលពីថ្ងៃ១១ ឧសភា ។នាងគឺជាអ្នកស្ម័គ្រចិត្តនៅចំណុចទីលានAZ ផ្តុំផ្លូវ៦០ម៉ែត្រ៕