តាកែវ៖ ចោរមួយក្រុមបានចូលគាស់លួចទ្រព្យសម្បត្តិនៅរោងចក្រផលិតស្បែកជើង ដែលមានឈ្មោះ ប្រាយហ្វ្លាស់ស៊ីន ឯ.ក ស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ កាលពីវេលាម៉ោង ២ទាបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គិតជាប្រាក់ដុល្លារចំនួន ៣៥,៣១០$ (បីម៉ឺនប្រាំពាន់បីរយដប់ដុល្លារ) និងប្រាក់រៀល ចំនួន ៤៨,៦៩០,០០០រៀល (សែសិបប្រាំបីលានហុកសិបប្រាំបួនម៉ឺនរៀល) ។
លោក ហ៊ិន សុខខេង ស្នងការទទួលផែន ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ករណីខាងលើនេះ ពិតជាកើតមាន ពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកជនបង្ក ។
លោកបន្តថា បច្ចុប្បន្នក្រោយចុះធ្វើការស្រាវជ្រាវសើបអង្កេតយ៉ាងយកចិត្តទុកបំផុតពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្ថកិច្ចបានធ្វើការឃាត់ខ្លួន សន្តិសុខប្រចាំការម្នាក់ យកសាកសួរ ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ន និងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីបំបែកសំណុំរឿងនេះ ៕