ចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការនៅបាត់ដំបង

បាត់ដំបង ៖ អធិការនគរបាលក្រុងបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៧១ត.ព្រ២៣ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ផល្លា សម្បត្តិ ហៅ ហូ ភេទប្រុស កើតឆ្នាំ១៩៨៨ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕