មន្រ្តីគណបក្សភ្លើងទៀន លោក ស៊ុយ ឆៃលាង សុំចូលរួមជាមួយគណបក្សកាន់អំណាច

ភ្នំពេញ ៖ លោក ស៊ុយ ឆៃលាង ក្រុមការងារគណបក្សភ្លើងទៀនស្រុកពញាឭ ខេត្តកណ្តាល បានសុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រោយការស្នើសុំនេះ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ុយ ឆៃលាង ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ការស្នើសុំមករួមរស់ជាមួយគណបក្សកាន់អំណាចនេះ បន្ទាប់ពីគណបក្សភ្លើងទៀនមិនមានឱកាសចូលរួមក្នុងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ គ្មានវាសនាបានចូលរួមបោះឆ្នោតនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អះអាងថា ដោយសារមិនបានបំពេញលក្ខខណ្ឌខ្វះខាតដែលតម្រូវដោយគ.ជ.ប និងហួសថ្ងៃកំណត់ផងដែរ៕