ភ្នំពេញ៖ ក្នុងវគ្គផ្តាច់ព្រាត់ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី U22 បានយកឈ្នះ និង ទទួលបានមេដាយមាស និងក្រុមជម្រើសជាតិថៃ U22 ទទួលបានមេដាយប្រាក់ ក្នុងវិញ្ញាសាបាល់ទាត់បុរស អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាសីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ កាលយប់មិញដោយឥណ្ឌូននេស៊ីយកឈ្នះ ថៃ ៥ ទល់ ២ ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ អ្នកលងបណ្តាញសង្គមនៅកម្ពុជាបានរិះគន់ ព្រមទាំង ប្រតិកម្មនឹងនឹងកីឡាករបាល់ទាត់ថៃមួយរូប ពាក់ព័ន្ធនឹងចរិតក្រអឺតក្រទមបោះចោល Mascot និងមេដាយទៅអ្នកគាំទ្រខ្លួននៅក្រោយបញ្ចប់ការប្រកួត និង ឡើងទទួលមេដាយ ដែលអ្នកលែងបណ្តាញសង្គមទាំងនោះចាត់ទុកថា មិនឱ្យតម្លៃដល់កម្ពុជាធ្វើជាម្ចាស់ផ្ទុះ។
អ្នកលេងបណ្តាញសង្គមទាំងនោះបានធ្វើការការចែករំលែក ជាវីដេអូ និងរូបភាព ដែលកីឡាករូបនោះប្រាស់ប្រាស់ មានភាបចរិតក្រអឺតក្រទម និងបង្ហាញទទួលយកភាពបរាជ័យរបស់ខ្លួន។
អ្នកលេងបណ្តាញសង្គម មួយរូប MC Borin បានសេរសេរថា ដោយសារតែគិតថាខ្លួនឯងខ្លាំងជាងគេ អស្ចារ្យជាងគេរហូត ពេលចាញ់មិនទទួលស្គាល់សមត្ថភាពខ្លួនឯង បែរជាចេញចរឹកមើលងាយ មិនឲ្យតម្លៃគេតែម្តង កីឡាករបាល់ទាត់របស់ ថៃ ម្នាក់នេះបានបោះចោល មេដាយ និងតុក្កតា Mascot អនុស្សាវរីយ៍ ។
ទង្វើនេះវាពិតជាមិនសាកសមជាកីឡាករតំណាងជាតិទាល់តែសោះ។ ទង្វើនេះអ្នកមើលងាយ SEA GAME 2023 និងប្រទេសកម្ពុជាដែលជាម្ចាសផ្ទះណាស់។ សូមកីឡាករខ្មែរយើងកុំយកគំរូតាមនិងជៀសវាសកំហុសបែបនេះ ដែលអាចប៉ះពាល់ដល់កត្តិយសមុខមាត់ជាតិ។
អ្នលេងបណ្តាមផ្សេងទៀត «បោះមេដាយចោលទៀត។ កុំមើលងាយ ពួកខ្ញុំបែបនេះ ទទួលស្គាល់ថា អ្នកខ្លាំង តែ ត្រូវទទួលស្គាល់ ថា Indonasia ក៏ មិនអន់ ដែរ ។លទ្ធផល 5-2 គួរ តែយល់ហើយ ខុសទាល់អី និយាយគ្នា ទៅកុំ បោះចោល មេដាយ ចឹង ធ្វើបែបនេះ កាន់តែអោយគេស្អប់ អ្នក ។
យ៉ាងនេះក្ដីក៏ប្រជាពលរដ្ឋថៃជាច្រើនបញ្ចេញការអត់ពេញចិត្ត និងអាម៉ាស់ ចំពោះទង្វើរបស់ក្រុមបាល់ទាត់ជម្រើសជាតិខ្លួន ដែលបង្កើតអំពើហិង្សាក្នុងទីលានកីឡា មិនមែនជារឿងល្អនោះទេ បេីមិនគិតពីកិត្តិយសខ្លួន ត្រូវគិតពីមុខមាត់ប្រទេសជាតិជាធំ។ ប្រជាពលរដ្ឋថៃ បានឱ្យដឹងដថា ចំនែករឿងម្សៀត Jonathan ដែលបោះមេដៃ និងរូបតុក្កតាតំណាងសុីហ្គេមចោលនោះ រឿងបុគ្គលទេ វាកំពុងខ្ចប់ខ្លួនឯងនឹងមុខមាត់ជាតិខ្លួនបោះចោល។
សូមបញ្ជាក់ ការប្រកួតយ៉ាងស្វិតស្វាញ រវាងក្រុមជម្រើសជាតិទាំងពីរកាលពីយប់មិញ ក៏បានឈានដល់ការប្រើអំពើហឹង្សា និង ឈ្លោះប្រកែកគ្នាមួយប្រាវផងដែរ ប៉ុន្តែ យ៉ាងណា កងរាជអាវុធហត្ថ និង អាជ្ញាកណ្តាល គ្រប់គ្រងការប្រកួត បានសម្របសម្រួលឱ្យលេងបន្ត ក្រោយភាគីទាំងពីរ បានបន្ទន់ចិត្តឡើងវិញ៕