ភ្នំពេញ: មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ បន្តរកឃើញនូវដេប៉ូប្រេងឥន្ធនៈចំនួន ៥ ទៀតដែលមិនអនុលោមភាពក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ៣៧ទីតាំងដែលបានចុះត្រួតពិនិត្យ។
ការរកឃើញនេះធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់១៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះម្ចាស់ទីតាំងដែលប្រកបអាជីវកម្មមិនសុចរិត ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។
មន្រ្តីជំនាញ ក.ប.ប បានស្នើឲ្យម្ចាស់អាជីវកម្មសូមស្វែងយល់បន្ថែមនូវច្បាប់ និងឯកសារផ្សេងៗទៀតតាមរយៈគេហទំព័ររបស់អគ្គនាយកដ្ឋាន ៕