នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញជាអធិបតីរំលឹកខួបលើកទី៤៥ ថ្ងៃបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ភ្នំពេញ ៖ សម្តេច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕