ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជួលយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយគ្រឿង

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airline របស់ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលយន្តហោះមួយគ្រឿង ពីក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មួយគ្រឿងប្រភេទ ប្រភេទយន្តហោះ A319។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ រវាង លោក ទ័ន លៀន នាយកក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ និងលោក Vũ Đức Biên នាយកប្រតិបត្តិក្រុមហ៊ុន Vietravel Airline រួមជាមួយនឹងប្រធាននាយកដ្ឋានពាក់ព័ន្ធមកពីភាគីទាំងសងខាង។

ខេមបូឌា អ៊ែរវ៉េ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកធំជាងគេ ដែលមានយន្តហោះច្រើនជាងគេ បម្រើអ្នកដំណើរជាតិ និងអន្តរជាតិ ជាមួយនឹងជម្រើសផ្លូវហោះហើរជាច្រើន។

ក្រៅពីបម្រើសេវាជើងហោះហើរពាណិជ្ជកម្ម និងការហោះហើរលក្ខណៈcharter គេបានអភិវឌ្ឍទៅជាគំរូអាជីវកម្មថ្មីមួយទៀតគឺអាជីវកម្មជួលយន្តហោះ ដែលនេះអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបន្ថែមទៀត។

ខេមបូឌា អ៊ែរវ៉េ បើក និងស្វាគមន៍ចំពោះដៃគូអាជីវកម្ម ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការផ្សេងៗបន្ថែមទៀត។