ភ្នំពេញ៖ ពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសបុកម្នាក់ បានសម្តែងការហួសចិត្ត និង ងឿងឆ្ងល់ជាខ្លាំង នៅពេលដែលគេ ដើរដាក់ដងទង់ជាតិនៅតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ នៅលើផ្លូវ OCIC នៃខណ្ឌជ្រោយចង្វារ បានលក់យកលុយពីប្រជាពលរដ្ឋម្នាក់ ៤០០០ រៀល ក្នុងមួយដើម។
អ្នកលេងបណ្តាញសង្គមហ្វេសបុក មានឈ្មោះគណនីថា «នី ម៉េង » បានឱ្យដឹងនៅថ្ងៃទី ៤ ខែឧសភាថា លើកទីមួយហើយដែលខ្ញុំជួប ។ ប្រាប់ហើយថាមិនយកទេព្រោះអីនៅផ្ទះខ្ញុំក៏មានដែរពូ នៅតែបង្ខំឲ្យយកៗ ពេលចូលមកដំបូងថាឲ្យជួយសហការ ជាតិយើងទេអូន »។
គណនីនេះបន្តថា «ដល់ពេលខ្ញុំថាចាំខ្ញុំដាក់ ។ គាត់ថាដាក់ទង់ជាតិរបស់គាត់ទៅពីមុនមួយដើម50000៛ ឥឡូវគាត់លក់ឱ្យតែ40000៛ទេ ខ្ញុំថាអត់យកទេចាំស្អែកខ្ញុំយកមកពីផ្ទះ ហើយគាត់ថានៅផ្ទះហ្នឹងមានអាធំប៉ុណ្ណឹងអត់ដងដែកអញ្ចឹងអត់ ខ្ញុំថា មានពូចង់ដងដែកក៏បានដងអុីណុកក៏បានដែរ»។
ប្រភពដដែលបន្ថែមថា «ស្រាប់តែពូម្នាក់ទៀតចុះពីលើឡានមកបង្ខំឲ្យយកៗ មួយដើម40000៛ទេ។ ដើរតែបង្ខំគេអញ្ចឹងពូ មែនគេមិនដាក់ណា ចុះពីណាគេមិនស្រឡាញ់ជាតិខ្មែរ។ នេះគេហៅថាដើរលក់ហើយពូ»។
បើតាមប្រភពដដែល «អ្នកជិតខាងខ្ញុំគាត់ប្រាប់ថាពួកគាត់ក៏បង្ខំឲ្យយកដែរ គាត់ថាអត់យកទេនៅតែដាក់ឱ្យគាត់ ហើយអង្គុយចាំយកលុយតែម្ដង ។ខ្ញុំមិនដឹងថាពូឆ្លៀតឱកាសឬក៏យ៉ាងណាទេ…ពីមុនឲ្យតែកិច្ចប្រជុំធំៗដូចមិនអញ្ចឹងទេ។ មានបងបងអ៊ុំៗពូពូមីងៗណាដូចខ្ញុំអត់ ផ្លូវ( OCIC )»៕