នគរបាលស្រុកសង្កែឃាត់ខ្លួនបុរស​ម្នាក់កំពុងជិះម៉ូតូមួយគ្រឿងដែល​លួចយកមកពីខេត្តបន្ទាយមាន​ជ័យ

បាត់ដំបង​៖ នគរបាលស្រុកសង្កែឃាត់ខ្លួនបុរស​ម្នាក់កំពុងជិះម៉ូតូមួយគ្រឿង ដែល រូបគាត់បានលួចយកពីក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ
កា​លពីថ្ងៃទី​០២​ខែ​ ឧស​ភា​ ឆ្នាំ២០២៣​ វេលាម៉ោង​១២​និង​០០នាទី​ហេីយជិះមកខេត្តបាត់ដំបង។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅថ្ងៃទី​ ០២​ ខែឧសភាឆ្នាំ២០២៣​ វេលាម៉ោង ២១និង០០នាទី​ ក្នុងពេលលោក យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ ដឹក​នាំកម្លាំងក្នុងអង្គភាពធ្វេីសកម្ម​ភាព​ល្បាតក្នុងភូមិសាស្រ្តទទួល​ខុស​ត្រូវនិង​ត្រួ​ត​ពិនិត្យជាតិផ្ទុះ​ នៅចំណុចភូមិអូរមុនី១ ឃុំអន្ល​ង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ស្រាប់តែប្រទះឃេីញបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដា​ឌ្រីម​ ស៊េរីឆ្នាំ២​០១៥ ពណ៌ខៀវ​ ពុំមានស្លាកលេខ​ ហេីយពេលសមត្ថកិច្ចសុំពិនិត្យនិងសាកសួរបានដឹងថារូបគាត់ឈ្មោះ​ សុខ​ ឡាញ់​ ភេទប្រុស​ អា​យុ៤០ឆ្នាំ​ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ក៏ធ្វើការឃាត់ខ្លួនតែម្តង។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យដឹងនៅថ្ងៃទី ៣ ខែឧសភាថា នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសង្កែធ្វេីកំ​ណត់ហេតុសាកសួរ​និងផ្តល់ព័ត៌មានទៅអធិការដ្ឋានន​គរបាលក្រុងប៉ោយប៉ែត ដេីម្បីចាត់ចែងទទួលយកនិងក​សាងសំណុំរឿង​ តាមនីតិវិធីច្បាប់៕