គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម ប្រារព្ធពិធីបង្ហូតទង់ជាតិរបស់ប្រតិភូកីឡាទាំង ១១ប្រទេស

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣ បានប្រារព្ធពិធីបង្ហូតទង់ជាតិរបស់ប្រតិភូកីឡាទាំង ១១ប្រទេស ដើម្បីបង្ហាញពីវត្តមានរបស់ប្រទេសនានា និងស្វាគមន៍ប្រតិភូកីឡា ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃរាជធានីភ្នំពេញ។

តំណាងប្រទេសនីមួយៗដែលចូលរួមពិធីបង្ហូតទង់ជាតិមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និងម្ចាស់ផ្ទះកម្ពុជា

ក្នុងពិធីបង្ហូតទង់លើកនេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់តំណាងគណៈប្រតិភូដែលចូលរួមផងដែរ ៕