នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងឆក់ទូរស័ព្ទបរទេស

ភ្នំពេញ៖ នាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ (ជនបរទេស) នៅថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២១៖១៥នាទី ។ នេះ បើតាមនាយកដ្ឋានព្រហ្មទណ្ឌ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។

នាយកដ្ឋានព្រហ្មទណ្ឌបន្តថា ការឃាត់ជនសង្ស័យទាំងពីរខាងលើនេះ ធ្វើឡើងបន្ទាប់ពី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោក ប៊ុត វណ្ណរដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ (ជនបរទេស) ដែលកំពុងជិះម៉ូតូ២នាក់បានសម្រេច។

នាយកដ្ឋានដដែលនេះបន្តថា ភ្លាមនោះកម្លាំងជំ នាញ ធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ៩៧ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទេីបឃាត់ជនសង្ស័យចំនួន០២នាក់ រួមមាន៖ ១. ឈ្មោះ ហ៊ឹម លាងហៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីការនៅអគ្គិសនី ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ លេខ៩៩ ក្នុងសង្កាត់ ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(អ្នកបេីក)។ ២.ឈ្មោះ រិន រី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររេីសអេតចាយ ទីកន្លែងស្នាក់នៅ ជួល ផ្លូវលេខ៩៩ ក្នុងសង្កាត់ ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ(ដៃដល់)។

ក្រោយពីឃាត់ខ្លូនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបាន ដកហូតយកនូវសម្ភារៈមួយចំនួនរួមមាន ១.ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌សពាក់ស្លាក លេខ ភ្នំពេញ 1KB-5998(របស់ជនសង្ស័យ) ២.ទូរស័ព្ទដៃអាយហ្វូន១៣(របស់ជនរងគ្រោះ)។ ទូរស័ព្ទត្រូវបានកម្លាំងជំនាញបានប្រគល់អោយនារីរងគ្រោះជនបរទេសវិញ។

បច្ចុប្បន្ន ការិយាល័យជំនាញ បាននាំជនសង្ស័យខាងលើមក ដើម្បីធ្វើ ការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕