ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយកនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ឲ្យអ្នកដែលចោទប្រកាន់ថា រដ្ឋាភិបាលក្រុងភ្នំពេញពុករលួលួចជំនួយជប៉ុនទៅសួរជប៉ុនផ្ទាល់ទៅ តើវាយ៉ាងម៉េច?។
សម្តេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាថ្ងៃទី១ ឧសភា ។
សម្តេចបន្តយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា អ្នកខ្លះថា ជប៉ុនជួយលុយមកកម្ពុជាច្រើនណាស់…ឲ្យខ្ចីហើយពួកភ្នំពេញពុករលួយ អីចឹងសូមទៅសួរជប៉ុនខ្លួនឯងទៅ។ ខ្ញុំអត់ដឹងទេ ជប៉ុនគេដេញថ្លៃសាងសង់អ្វីនៅទីក្រុងតូក្យូ រួចហើយជប៉ុនមកធ្វើ(ចំណតផែ)ដល់សម្ពោធហៅខ្ញុំមក ហើយខ្ញុំយ៉ាងម៉េចបានកាន់លុយជប៉ុន»។
សម្តេច ហ៊ុន សែន លើកឡើងទៀតថា អ្នកនៅក្រៅប្រទេសចោទរដ្ឋាភិបាលក្រុងភ្នំពេញពុករលួយកិបកេងស៊ីលុយជប៉ុន សូមប្រាប់ទៅជប៉ុនមិនមែនជាប្រទេសល្ងង់ទេ គឺជាប្រទេសមានការគ្រប់គ្រងម៉ត់ចត់ ។ គ្មានប្រទេសណាឲ្យលុយមកស្រស់ ហើយមានលទ្ធភាពដកយកលុយនឹងមកចាយនោះទេ។ ចំណុចនេះនិយាយគ្នាឲ្យច្បាស់។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងកំពង់ផែនព្រះសីហនុមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ៕