ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹង គាស់រើតូប និងគាស់ស្រាបៀរយកក្រវិលកំប៉ុងជាង៤០កេសនៅផ្សារដងទង់

កោះកុងៈ សមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹង គាស់រើតូប និងគាស់ស្រាបៀរយកក្រវិលកំប៉ុងជាង៤០កេសនៅផ្សារដងទង់ របស់ខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ នេះ បើតាមសត្ថកិច្ចខេត្តកោះកុងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣។

សមត្ថកិច្ចបន្តថាជនសង្ស័យឈ្មោះឡេង វុទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំមុខរបរសន្តិសុខផ្សារដងទង់ មានទីលំនៅភូមិ០១ សង្កាត់ដងទង់។ក្រោយសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជនសង្ស័យបានសារភាពថា ខ្លួនបានយកពូថៅពីតូបលក់សាច់ជ្រូកក្បែរនោះមកវាយបំបែកសោ រួចធ្វើសកម្មភាពគាស់យកក្រវិលកំប៉ុងនៅតូបលក់អីវ៉ាន់នោះតែម្ដង។

ក្រោយចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ .ពូថៅ០១ដើម និង និងក្រវិលកំប៉ុងចំនួន១១។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕