ក្លឹបអ្នកកាសែតនឹងរៀបចំសន្និសីទសារព័ត៌មានស្រាយ​ចម្ងល់ជុំវិញកីឡាស៊ីហ្គេមនៅពេលខាងមុខនេះ

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៣ រសៀល ថ្ងៃ នេះ ដើម្បី ស្រាយចម្ងល់ទាំងអស់ជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ២៨ ខែមេសា ឆ្នា ២០២៣។

លោកពុយ គា បន្តថា ដោយសារតែមានការចាប់អារម្មណ៍ពីមហាជនទូទៅច្រើនជុំវិញទៅនឹងការរៀបចំនិងដំណើរការស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្លិបអ្នកកាសែតកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានពិសេសមួយជាមួយឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោករដ្ឋមន្រ្តីទេសចរ ថោង ខុន នៅវេលាម៉ោង៣រសៀលថ្ងៃនេះដើម្បីស្រាយនូវរាល់ចម្ងល់ទាំងអស់ជុំវិញកីឡាស៊ីហ្គេមនៅពេលខាងមុខនេះ។

សន្និសីទសារព័ត៌មាននេះ ក៏នឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង៣រសៀលនេះតទៅលើកញ្ចក់ទូរទស្សន៍និងបណ្ដាញព័ត៌មានអនឡាញមួយចំនួនផងដែរ ៕