ថ្ងៃដំបូង! គណបក្សនយោបាយចំនួន ៤ ទៅចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

ភ្នំពេញ៖ គិតត្រឹមម៉ោង ១១ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នេះ មានគណបក្សនយោបាយចំនួន ៤ បានទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជននៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណកប្សធម្មាតេយ្យ និងគណបក្ស ខ្មែររួមរួមជាតិ ។ នេះ បើតាមលោក សោម សូរីដា អ្នកនាំពាក្យគជប ប្រាប់KHMER CM នៅថ្ងៃទី ២៤ ខែមេសានេះ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាន ប្រកាសចាប់ផ្តើម ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕