ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បាន ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់រូបលោក។
ក្នុងពិធីបំពាក់ឋានន្តរស័ក្តិនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ក្រោមវត្តមានសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត ក៏បាន គោរពថ្លែងអំណរគុណ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបរូបលោក ដើម្បីបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។
លោកថ្លែងក្នុងន័យលេងសើចថា «ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេន្តត្រូវបំពាក់ខ្លួនឯង៕