ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កាលពី៤៨ឆ្នាំមុន នៅពេលនេះ (២០មេសា)ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេបណ្តេញចេញពីក្រុងភ្នំពេញ។
សម្រាប់ពេលនេះដែរ សម្តេចក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងតាមទីកន្លែងផ្សេងៗ ក៏ដូចជាទីអារាមនានា ដែលបានយកចិត្តទុកដាក់ ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕