ទោះចប់ព្រឹត្តការណ៍អង្គរសង្ក្រាន្ត! ភ្ញៀវទេសចរណ៍នៅតែអាចបន្តប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។

ការដាក់ ឱ្យប្រើប្រាស់នេះ ធ្វើឡើង បន្ទាប់ពីមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណ:។

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬ ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។

Wi-Fi សាធារណៈគឺជាគំនិតផ្តួចផ្តើមរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលផ្តល់ជូនដោយឥតគិតថ្លៃ និងអាចប្រើប្រាស់នៅតាមទីកន្លែងសាធារណៈដូចជាតំបន់អង្គរ តំបន់ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នេះ៕