តារាចម្រៀង ម៉េង កែវពេជ្ជតា អន់ចិត្ត រឿង គេអត់ហៅឱ្យចូលរួម «អង្គរសង្រ្កាន្ត» និង Sea Game 2023

ភ្នំពេញ៖ តារាចម្រៀងស្រី ម៉េង កែវជ្ជតា បង្ហាញភាពអន់ចិត្ត យ៉ាងខ្លាំង ចំពោះការ ដែលគេមិន ហៅ ឱ្យចូលរួមច្រៀងនៅក្នុងកម្មវិធីអង្គរសង្គ្រាន្តនៅឯខេត្តសៀមរាប និង កម្មវិធី Sea Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅពេលខាងមុខ។

តារាចម្រៀងស្រីសម្លេងស្រទន់មានមន្តស្នេហ៍គ្រប់ស្រទាប់វណ្ណៈ នៃប្រជាជនខ្មែរ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «ឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រើនដងណាស់ថា ” ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់ ? “»។

តារាចម្រៀងមានវ័យចំណាស់សម្លេងផ្អែមរូបស្រស់រូបនេះ បន្ថែមថា «អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ។ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បេីខ្ញុំនៅជំទាលច្រៀងបាននៅឡើយ? ៕