ភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន ប្រកាសបង្ហាញជាសាធារណៈនូវប្លង់ឌីហ្សាញពហុកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោករបស់កម្ពុជា ។ កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។
លោកបន្តថា នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ 3500 នាក់ឯណោះ។ ដូច្នេះលោក នឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។
ក្រោយការបង្ហោះនៅលើបណ្តាញសង្គម អ្នកស្រឡាញ់ គុនខ្មែរ បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះគម្រោងមួយនេះ ដែលអាចនឹងចូលរួមផ្សព្វផ្សាយគុនខ្មែរ ឱ្យពិភពលោកបានបាស្គាល់ និងល្បីល្បាញ៕