ស្នងការនគរបាលខេត្តព្រៃវែង ដាក់ចេញយុទ្ធនាការបោសសម្អាត ក្រុមក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង

ព្រៃវែង: លោកឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២៣ នេះ បានដឹកនាំបើកកិច្ចប្រជុំលើកទី២ រយៈពេលមួយខែ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អធិការដ្ឋានក្រុង ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់លោកអធិការក្រុង-ស្រុក ទាំង ១៣ ។

នៅក្នុងកិច្ចប្រជុំខាងលើ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់ចេញនូវបទបញ្ជាដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ ត្រូវពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងការអនុវត្តការងារ វិន័យកងកម្លាំង និងដាក់ចេញនូវយុទ្ធនាការមុនពីធីបុណ្យចូលឆ្នាំខ្មែរ អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ពិសេសក្រុងព្រៃវែង ។

បន្ទាប់ពីទទួលបានការណែនាំ និងដាក់ចេញនូវបទបញ្ជា ក្នុងការអនុវត្តការងារបន្ត លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ បានប្ដេជ្ញាអនុវត្តឲ្យបានល្អផងដែរ ៕