ភ្នំពេញ៖ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះផ្សព្វផ្សាយ និងស្នើសុំកិច្ចសហការពីសំណាក់អតិថិជនឧស្សាហកម្ម និងសិប្បកម្ម ក្នុងការចូលរួមសន្សំសំចៃទឹក ដើម្បីរួមចំណែកក្នុងការចែករំលែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះកង្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនេះ។
ការចុះតាមមូលដ្ឋានឧស្សាហកម្ម និងសិប្បកម្ម របស់ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើឡើងបន្ទាប់ពីតំបន់មួយចំនួននៃរាជធានីភ្នំពេញ ខ្វះខាតទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំងនេះ ។
បើតាម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមការងារក៍បានជម្រាបជូនអតិថិជនឧស្សាហកម្ម និងសិប្បកម្ម របស់ រ.ទ.ស.ភ ពិនិត្យលទ្ធភាពស្តុកទឹកស្អាតទុកប្រើប្រាស់នៅម៉ោងដែលមានតម្រូវការខ្ពស់ ជៀសវាងការប្រើប្រាស់ព្រមគ្នា ដែលបណ្តាលឱ្យសម្ពាធទឹកចុះខ្សោយ៕