ភ្នំពេញ៖ ប្រព័ន្ធ ផ្គត់ផ្គង់ ទឹក សម្រាប់ សហគមន៍ នៅតំបន់ជួរភ្នំ ក្រវាញ ត្រូវបានផ្លាស់ប្តូរ ហើយ! កាលពីពេលមុនដើម្បីទទួលបានទឹកប្រើប្រាស់មានន័យថាអ្នកភូមិត្រូវការដើរយ៉ាងឆ្ងាយដើម្បីទៅដល់ត្រពាំងដក់ទឹកភ្លៀង ។
បើតាម អង្គការសម្ព័ន្ធសត្វព្រៃ ដោយស្រងសំដីរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យដឹងថា ពេលបច្ចុប្បន្នគឺអ្នកភូមិមិនចាំបាច់ដើរឆ្ងាយទៀតទេ គឺគ្រាន់តែដើរជិតៗទៅកាន់អណ្តូងទឹកថ្មី ដែលបានបូមទឹកស្អាតសម្រាប់សហគមន៍ប្រើប្រាស់បានពេញមួយឆ្នាំ។
អង្គការនេះបន្តថា ការ ផ្គត់ផ្គង់ប្រព័ន្ធ ទឹក ថ្មី នេះ គឺ បានមកតាមរយៈ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង! គម្រោងនេះកំពុងផ្តល់ឱកាសផ្លាស់ប្តូរការរស់ទៅដល់សហគមន៍ជាង ២៩សហគមន៍នៅទូទាំងតំបន់ទេសភាពព្រៃជួរភ្នំក្រវាញ ។
បើតាម អង្គការនេះ គម្រោងរេដបូកត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តគម្រោងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ៕