បាត់ដំបង៖ អធិការនគរបាលស្រុកមោងឫស្សី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ អ៊ុំ កែវ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២-ឈ្មោះ តុប មករា ហៅ ចាស់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់៤.៤៦ក្រាម ទូរស័ព្ទ ០២គ្រឿង ម៉ូតូ ០២គ្រឿង ម៉ាក YAMAHA FZ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ បាត់ដំបង 1R-8229 និងមួយគ្រឿងទៀត មិនស្គាល់ម៉ាក ពណ៌ខ្មៅ ស៊េរីចាស់ គ្មានផ្លាកលេខ គ្មានលេខតួលេខម៉ាស៊ីន ។
បច្ចុប្បន្នជនសង័្សយទាំង០២នាក់ រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកមោងឫស្សី កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តនីតិវិធី-ច្បាប់ ៕