ភ្នំពេញ៖ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានដាក់សំណួរទៅកាន់មិត្តភក្តិបរទេសទាំងឡាយថា ឥឡូវចង់ជ្រើសរើសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុសច្បាប់ ដូច្នេះ សុំមិត្តបររទេសធ្វើការជ្រើសរើស។
នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា«ហើយមិត្តភក្តិបរទេសឥឡូវ ជ្រើសរើសប្រទេសកម្ពុជា ឫជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តិខុស សុំឲ្យបរទេសធ្វើការជ្រើសរើសទៅ បើខ្លួនត្រូវការមនុស្សដែលច្បាប់បានដាក់ទោស ធ្វើទៅហើយអាចផ្តាច់ ទូតចេញពីកម្ពុជា ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេស និងប្រទេស ដែលមានទំនាក់ទំនងគ្នាផ្លូវទូត»។
សម្តេច ហ៊ុន សែន បានបញ្ជាក់ទៀតថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាត្រូវតែរក្សានូវជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូទូលំទូលាយ ហើយគ្រប់មុខព្រួញទាំងអស់ គឺកម្ពុជាមិនធ្វើសត្រូវជាមួយអ្នកណាទេ ក៏ប៉ុន្តែគ្រាន់ចង់ប្រាប់ទៅមិត្តបរទេសទាំងឡាយថា អ្នកជ្រើសរើស មនុស្សមួយក្រុមដែលប្រព្រឹត្តិខុស ឫអ្នកជ្រើសរើស ប្រទេសមួយ គឺត្រូវតែឲ្យច្បាស់ជាមួយគ្នា៕