លោកបណ្ឌិត សុខ ទូច វះកាត់ដៃឆ្វេងទទួលជោគជ័យ និងសុវត្តិភាព

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ៣ ខែមេសានេះ បើផ្ញើសារជូនជនរួមជាតិជាទីគោរព និងជាទីស្រលាញ់របស់លោកថា នៅពេលនេះការវះកាត់ដៃឆ្វេងរបស់លោកបានទទួលជោគជ័យ និងសុវត្តិភាពហើយ។

លោកបន្តថា មួយជីវិតរបស់លោក មិនធ្លាប់ឆ្លងកាត់ការវះកាត់បែបនេះទេ។ ជាមួយគ្នានេះ លោកបណ្ឌិត សូមអរគុណចំពោះការបារម្ភ និងពាក្យជូនពរមកកាន់លោក ទាំងអស់។

បើតាម លោកបណ្ឌិត សុខ ទូច លោកបានធ្វើការវះកាត់ដៃឆ្វេងរបស់លោក បន្ទាន់នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសចិន ។

លោកបញ្ជាក់ថាដៃឆ្វេងនេះ គ្រោះថ្នាក់ដោយសារតែចុះបេសកកម្មករណីរឿងបឹងទន្លេសាប៕