សម្តេច ហ៊ុន សែន៖ ការការពារសន្តិភាពដើម្បីបម្រើការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការពារសន្តិភាពដើម្បីបម្រើការអភិវឌ្ឍគឺជាកិច្ចការទាំងអស់គ្នាដោយមិនអាចខ្វះបាននោះទេ។

ការឡើងរបស់សម្តេច ហ៊ុន សែន ខណៈបណ្តាប្រទេសមួយចំនួនបានជួបសង្គ្រាមដែលមិននឹកស្មានជាមុន ពិសេសនោះ នៅកម្ពុជាកន្លងមកក្នុងរបបដឹកនាំដោយព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។

សម្តេចបានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ៣ មេសាថា «អ្នកខ្លះថា សន្តិភាពមានរួចហើយ ចាំបាច់រក្សាធ្វើអ្វី? ចំណុចនេះខ្ញុំឆ្លើយតបថា ចុះនៅប្រទេសអាល្លឺម៉ង់ សន្តិភាពមានតាំងពីឆ្នាំ១៩៤៥ក្រោយសង្គ្រាមលោកលើកទី២ ហេតុអ្វីបានឆ្នាំទៅ នៅប្រទេសអាល្លឺម៉ង់មានអ្នកប៉ុនប៉ង់ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់?ហេតុអ្វីនៅអាល្លឺ ម៉ង និងក្រិចមានមនុស្សដែលរដ្ឋាភិបាលអាល្លឺម៉ងហៅថាជនក្បត់ជាតិ?»។

សម្តេច ហ៊ុន សែន បានលើកឡើងថា តើមានអ្នកណាប៉ាន់ស្មានថានៅឆ្នាំ១៩៧០ប្រទេសកម្ពុជាមានសង្គ្រាម ដែលពេលនោះប្រទេសកម្ពុជា បានប្រសិទ្ធនាមថា«កោះសន្តិភាព» ក្រោមព្រះ រាជកិច្ចដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ។ អ្នកណាដែរគិតថាប្រទេសមានសង្គ្រាម ផ្ទុយទៅវិញសោដនាកម្មបានកើតនៅលើទឹកដីកម្ពុជាអស់រយៈពេលមិនតិចទេទម្រាំរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។

សម្តេចក៏បានលើកឡើងថា តើមានអ្នកប៉ាន់ស្មានថានៅអីរ៉ាក់ ស៊េរី លីប៊ី ហើយឥឡូវដល់រុស្ស៊ី និងអ៊ុយក្រែនមានសង្គ្រាម?។

សម្តេចថា «អីញ្ចឹងការការពារសន្តិភាពសម្រាប់បម្រើការអភិវឌ្ឍ ជាកិច្ចការរបស់យើងទាំងអស់គ្នា ។ខ្ញុំសុំទោសឯកឧត្តមឯកអគ្គរដ្ឋទូតដែលខ្ញុំត្រូវនិយាយនយោយនៅចំពោះ មុខឯកឧត្តមនៅទីនេះ។ អ្នកខ្លះថាចាំបាច់ត្រូវនិយាយធ្វើអី?តែខ្ញុំសូមនិយាយ ព្រោះថាអ្នកខ្លះបានអំពាវនាវឲ្យកងកំលាំងបាញ់រដ្ឋាភិបាល អ្នកខ្លះកំពុងអំពាវនាវឲ្យព្រះមហាក្សត្រចុះចេញពីរាជ បាល័ង្គ ផ្តួលរំលំ រំលាយចោលរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប៉ុន្មានខែ និងប៉ុន្មានថ្ងៃមុនមានគេអំពាវនាវឲ្យសម្តេចចុះចេញពីតំណែង តើក្នុងឋានៈយើងជារាជរដ្ឋាភិបាល កងកំលាំងប្រដាប់អាវុធ និងប្រជាជនមានភារៈកិច្ចការពារព្រះមហាក្សត្រទេ? មានភារៈកិច្ចការពាររាជបាល័ង្គទេ? មានភារៈកិច្ចការពាររបបរាជានិយាម និងកាពារសន្តិសុខប្រជាជនទេ?«គឺយើងមាន»។

ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថាការបោះឆ្នោតត្រូវតែបោះ ប៉ុន្តែជនណាក៏ដោយដែលក្បត់ជាតិ ឬបំផ្លាញសន្តិភាពមុនត្រូវបានទទួលការអត់ឱន ហើយចូលរួមក្នុងដំណើរប្រជាធិបតេយ្យ។ អ្នកឯងចង់បានអំណាចដោយមធ្យោបាយ មិនប្រជាធិបតេយ្យ ដូច្នេះខ្ញុំក៏មិនត្រូវអត់ឱនឲ្យអ្នកឯង ក្នុងពេលដែលខ្ញុំកាន់អំណាច៕