អ្នកឧកញ៉ា ម៉ុង ឫទ្ធី សុំបិណ្ឌបាតឱ្យបញ្ឈប់យកទ្រឹស្តីរបស់លោកទៅបន្តុះបង្អាប់លោកស្រី តាំង ហ្គេចលៀង

ភ្នំពេញ៖ អ្នកឧញ៉ា ម៉ុង ឫទ្ធី មហាសេដ្ឋីកសិកម្មកម្ពុជា បានស្នើសុំបិណ្ឌបាត ដល់ អ្នកលេងបណ្តាញសង្គមឱ្យបញ្ឈប់យកទ្រឹស្តីរបស់អ្នកឧកញ៉ា ទៅបន្តុះបង្អាប់លោកស្រី តាំង ហ្គេចលៀង ចំពោះការប្រើប្រាស់ពាក្យពាក្យ«អ្នកមានគិតទៅមុខ និងអ្នកក្រ គិតថយក្រោយ»។

អ្នកឧញ៉ា ម៉ុង ឫទ្ធី បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួនថា «ថ្ងៃនេះជាថ្ងៃសៅរិ៍ ១១ កើត ខែចេត្រឆ្នាំខាលចត្វាស័កព.ស ២៥៦៦ត្រូវនឹងថ្ងៃទី01 ខែមេសា ឆ្នាំ 2023 រូបខ្ញុំ ម៉ុង ឫទ្ធី មានសំណូមពរមួយដល់ប្រីយមិត្តយើង នៅក្នុងសង្គម ហ្វេសបុក ដែលបានយករូបថតព្រម ទាំងទ្រឹស្ដីរបស់ខ្ញុំទៅបង្ហោះក្នុង ន័យបង្អាប់បន្តុះ អ្នកដ៏ទៃនោះ ថ្លៃនេះ ខ្ញុំសុំបិណ្ឌបាតសូមមមេត្តាបញ្ឈប់ករណីនេះទៅ ដើម្បីចូលរួមចំណែកកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ យើង អោយកាន់តែរីកចម្រើនជឿនលឿនអោយដូចជា ប្រទេសកំពង់តែអភិវឌ្ឍន៍លើពិភពលោក » ។

អ្នកឧកញ៉ាបន្តថា «នៅលើលោកយើងនេះ អោយតែអ្នកធ្វើ និង អ្នកនិយាយ វាតែងតែមាននកំហុសឆ្គងខ្លះៗ ជាក់ជាមិនខានឡើយ ចំពោះអ្នកដែលមិនធ្វើ និងមិន និយាយនោះទើបគ្មាន កំហុសឆ្គង សូមមេត្តាអភ៏យទោសផង បើមានកំហុសឆ្គង សូមអរគុណ » ។

លោកស្រី តាំង ហ្គេចលៀង បានលើកឡើងក្នុងកម្មវិធីអ្នកមានមួយ ថា «អ្នកមានគិតទៅមុខ និងអ្នកក្រ គិតថយក្រោយ» បានធ្វើ ឱ្យមាហាជនអ្នកលេងបណ្តាញសង្គម បានបញ្ចេញទស្សនៈផ្សេងៗគ្នា មានទាំងរិះគន់ និង សសើរផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ដែរ លោក ហោ ចាន់រដ្ឋា ដែលជាអ្នករៀបចំកម្មវិ ទិវាភាពជាអ្នកមានប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៩-២០២២ប ដែលស្គាល់ តាំង ហ្គិចលៀង ១០ឆ្នាំហើយ បានឱ្យដឹងថា លោក ស្រី តាំង ហ្គិចលៀង គឺជាមនុស្ស ដែលមានបេះដូងចែករំលែក និងតែងតែមានទឹកចិត្តជួយសង្គម ជួយគ្រួសារ ជួយយុវជន រហូតជួយកុមារអូទីស្សឹម។ ទឹកចិត្តបងស្រី គឺតែងតែគៀងគរបងប្អូនស្រី្តៗយើង ក៏ដូចជាសង្គមយើង ឱ្យនាំគ្នាចូលរួមជួយដោះស្រាយបញ្ហាសង្គម និងរួមគ្នាអភិវឌ្ឍសង្គមជាតិយើង។

លោកបន្តថា លោកស្រីតែងតែប្រាថ្នាចង់ឃើញបងប្អូនស្រី្តយើង ក្លាយជាប្រភពថាមពលវិជ្ជមាន ជាប្រភពសុភមង្គល សម្រាប់គ្រួសារ និងសង្គមជាតិយើង។ ក្នុងនាមជាអ្នករៀបចំ៖ ទិវាភាពជាអ្នកមានប្រចាំឆ្នាំ តាំងពីឆ្នាំ២០១៩-២០២២ គឺគ្មានចេតនាណា១ ប្រមាថមើលងាយអ្នកក្រឡើយ គឺមានតែរួមគ្នាដើម្បីជួយឱ្សមនុស្សគ្រប់គ្នា គឺសុទ្ធតែអាចក្លាយជាអ្នកមាន។

លោកបន្ថែមថា អ្វីដែលបងស្រីបាននិយាយ នៅក្នុងទិវាភាពជាអ្នកមាន ថ្ងៃទី៧ ខែ៧ ឆ្នាំ២០២២ ស្តីពី៖ ទម្លាប់អ្នកមាន គឺពិតជាមានអត្ថន័យខ្លឹមសារល្អបំផុត និងមានប្រយោជន៍បំផុត សម្រាប់សង្គមជាតិយើងទាំងមូល ដែលបងប្អូនយើងមិនគួរមានការយល់ច្រឡំណា១សោះឡើយ។

លោកថ្លែងថា «មនុស្សល្អដូចបងស្រី មិនគួរណាត្រូវបានគេប្រមាថឡើយ តែយើងគួរតែរួមគ្នាការពារមនុស្សល្អដូចបងស្រី លើកទឹកចិត្តមនុស្សល្អដូចបងស្រី និងស្រលាញ់មនុស្សល្អដូចបងស្រី ដើម្បីពង្រីកមនុស្សល្អដូចបងស្រីឱ្យបានកាន់តែច្រើន សម្រាប់សង្គមជាតិយើង»៕