ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលត្រូវ គេស្គាល់ថា ជាមហាសេដ្ឋីកសិកម្មប្រចាំកម្ពុជា ប្រទះឃើញរថយន្តមួយគ្រឿងបើកបញ្ច្រាស់ទិសនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែល អ្នកឧកញ៉ា គិតថា ជារឿងថ្មីចែស។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរសរសេរនៅលើគណីហ្វេសបុក អមជាមួយនឹងរូបភាពថា «មានរឿងថ្មីចែសមួយកើតឡើង នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចច្រកចូលកប់ស្រូវ វេលាម៉ោង១០ព្រឹកថ្ងៃសុក្រទី៣១ ខែមិនា ឆ្នាំ២០២៣»។
សូមរំលឹកថា កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ ក៏មានរថយន្តពីរគ្រឿង បានបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ដែរ។ បន្ទាប់មក ក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីជាធរមាន។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។
ក្រសួងបានអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕