រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើឱ្យមន្ត្រីតុលាការអនុវត្តការកែទម្រង់ច្បាប់ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌

កំពង់ឆ្នាំ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើដល់មន្ត្រីតុលាការទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តការ កែទម្រង់ច្បាប់ កែទម្រង់ប្រព័ន្ធយុត្តិធម៌ មានន័យថាច្បាប់រឹងមាំប្រទេសជាតិមានស្ថេរភាពមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ការស្នើរបស់ លោក កើត រិទ្ធ ធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលអញ្ជើញប្រកាសតែងតាំង និងចូលកាន់តំណែងលោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក អ៊ិត សុធា (ព្រះរាជអាជ្ញាចាស់) ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង អមមហាយ្យការសាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

លោកបន្តថា ទន្ទឹមនេះដែរមន្ត្រីតុលាការទាំងអស់ត្រូវពង្រឹង វិន័យ សីលធម៌ ក្នុងការងារត្រូវគោរពលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញានិងលក្ខន្តិកៈម ន្ត្រីរាជការស៊ីវិល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងសហការល្អជាមួយអាជ្ញាធរនិងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់។ការកាត់ក្តីត្រូវឈរលើគតិច្បាប់ និងយុត្តិធម៌មិនលំអៀងដោយត្រូវចៀសវាង អគតិទាំង៤គឺឆន្ទាគតិ , ទោសាគតិ , ភយាគតិនិងមហាគតិ ត្រូវមានសុគតិធម៌ទាំង៥។ដោយត្រូវធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាយុត្តិធម៌ជូនពលរដ្ឋ កុំទុកសំណុំរឿងឲ្យកកស្ទះយូរខែឆ្នាំ។

ជាមួយគ្នានេះ លោក កើត រិទ្ធ ក៏បានជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺជាការងារចាំបាច់បំផុត ដែលលទ្ធផលគឺគ្មានអ្នកចាញ់ និងគ្មានអ្នក ឈ្នះ ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល ហើយគោលនយោបាយឈ្នះឈ្នះនេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៌ដែលពុំធ្លាប់មានជាង៥០០ឆ្នាំកន្លង មកនេះ។

លោកបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះដែរ ក៏បានជួយកាត់បន្ថយសុំណុំរឿងកកស្ទះយ៉ាង ច្រើនកន្លងមកផងដែរ។ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ សំណុំរឿងដែលនៅសេសសល់ទូទាំងប្រទេសមិនទាន់ដោះស្រាយ គឺមានជាង៤ម៉ឺនសំណុំរឿងដូចនេះ ក្នុងនាមក្រសួងយុត្តិធម៌ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អាជ្ញាធរខេត្ត ស្រុក និងឃុំដែលខិតខំយកចិត្តទុកដាក់ជួយដោះស្រាយវិវាទក្រៅប្រ ព័ន្ធតុលាការកន្លងមកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។ ក្នុងនោះដែរក៏សូមថ្លែងអំណរគុណផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលយុត្តិ ធម៌ ដែលបានសហការយ៉ាងល្អជាមួយមន្ត្រីអយ្យការ និងមន្ត្រីសាលាដំបូងខេត្តក្រុងដោះស្រាយបានល្អនូវសេវាយុ ត្តិធម៌ជូនប្រជាពលរដ្ឋ។

ក្នុងពិធីនេះដែរ លោក អ៊ិត សុធា ក៏បានឡើងរាយការណ៍អំពីការងាររបស់អយ្យការ និងចៅក្រមសាលាដំបូងខេ ត្តកំពង់ឆ្នាំងគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣បានជំនុំជ ម្រះក្តីចំនួន៣០០៨ សំណុំរឿង។អ្នកជាប់ឃុំក្នុងពន្ធនាគារសរុបមានចំនួន១១៣៧នាក់ ស្រីមាន៣៧នាក់។បានស ហការជាមួយអាជ្ញា ធរគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបបទល្មើស នេសាទ , ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះដោយគ្រោះអគ្គីភ័យ គ្រោះធម្មជាតិ នានាផងដែរ និងបានសហការជាមួ យលោកប្រធានសាលាដំបូងខេ ត្តចាស់ កសាងអាគារសាលាដំបូងថ្មីរបស់ខេត្តបានមួយខ្នងផងដែរ។

ដោយឡែកលោក ឯក ស៊ុនរស្មីព្រះរាជអាជ្ញាថ្មីក៏បានឡើ ងធ្វើការប្តេជ្ញាចិត្តចំពោះមុខលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា និងខិតខំបំពេញតួនាទីភារកិច្ចអោយបានល្អប្រសើរ គោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពក្រមសីលធម៌ វិជ្ជាជី វៈលក្ខន្តិកៈ ចៅក្រម ព្រះរាជអាជ្ញា ប្រកាន់ខ្ជាប់នូវយុត្តិធ ម៌ , ខិតខំបម្រើសេវាកម្មយុត្តិធម៌ ជូនប្រជាពលរដ្ឋ និងការ ពារផលប្រយោជន៍របស់ជាតិឲ្យបានល្អប្រសើរ ដើម្បីសង្គ មជាតិ មានស្ថេរភាព និងសុខសន្តិភាព៕